ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយ និងណែនាំស្តីពី ក្របខណ្ឌគតិយុត្ត យន្តការ និងនីតិវិធី នៃការអនុវត្តចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ដកិច្ច និងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៣ ខែកុម្ភះ ឆ្នាំ ២០២៣

ខេត្តព្រះសីហនុ៖ នាថ្ងៃសុក្រ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣​​​​​​​

លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំបានដឹកនាំមន្ត្រីជំនាញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងណែនាំ ស្តីពី ក្របខណ្ឌគតិយុត្ត យន្តការ និងនីតិវិធីនៃការអនុវត្តចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលរៀបចំឡើងនៅសណ្ធាគារ និងរមណីយដ្ឋានឆ្នេរសុខាខេត្តព្រះសីហនុ។

សិក្ខាសាលានេះមានគោលបំណង ដើម្បីធានាការអនុលោមភាពនៃច្បាប់និង លិខិតបទដ្ឋានគតិយុត្ត និងធ្វើយ៉ាងណាអោយការប្រមូលចំណូលមិនមែនសារពើពន្ធផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណើរការដោយរលូន មានលក្ខណៈប្រមូលផ្តុំព្រមទាំងអាចអនុវត្តបានទៅតាមផែនការដែលបានគ្រោងទុក។

ព័ត៌មានទាក់ទង